អចលនទ្រព្យ និងសំណង់

វិស័យអចលនទ្រព្យ និងសំណង់ បានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងលឿន។ ជារឿយៗ ការិយាល័យរបស់យើងតែងតែងបានចូលរួមផ្ដល់យោបល់ផ្លូវច្បាប់នៅក្នុងលក្ខខណ្ឌនៃការទិញលក់ និងការជួលទ្រព្យសម្បត្តិគ្រប់ប្រភេទ ហើយយើងមានក្រុមការងារដែលបម្រើការងារនៅក្នុងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗ ដែលមានសមត្ថភាពក្នុងការព្រាង និងផ្ដល់យោបល់ទៅលើបញ្ហាផ្លូវច្បាប់ដែលទាក់ទងនឹងវិស័យនេះ។
សេវាកម្មរបស់យើងរួមមាន៖
-ព្រាង/ត្រួតពិនិត្យលើកិច្ចសន្យាទិញលក់ ភតិសន្យា
-ព្រាងកិច្ចព្រមព្រៀងតម្កល់ប្រាក់ ទាក់ទងនឹងការទិញទ្រព្យសម្បត្តិ
-ព្រាង/ពិនិត្យលើកិច្ចព្រមព្រៀងសាងសង់ និងការផ្គត់ផ្គង់សម្ភារៈគ្រប់ប្រភេទ និងកិច្ចព្រមព្រៀងសេវាកម្មទាក់ទងនឹង           គម្រោងសាងសង់
-ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់លើអចលនទ្រព្យ
-ចុះបញ្ជីអចលនទ្រព្យនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់        និងសុរិយោដី។
-ចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍

សេវាកម្មផ្សេងៗ